សេចក្តីផ្តើម
បន្ទាប់ពីភាពជោគជ័យនៃការបោះទីតាំងសាលាជាអន្តរជាតិលើកទីមួយ ដែលបានប្រមូលផ្តុំមេធាវីច្រើនជាង ១២០ នាក់ ពីប្រទេស បារាំង និង អាស៊ី គណៈមេធាវីនៃទីក្រុងប៉ារីស នឹងធ្វើការបោះទីតាំងសាលាជាអន្តរជាតិលើកទីពីររបស់ខ្លួន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលជាតំបន់សក្តានុពលនៃអាស៊ាន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែ កុម្ភៈ ខាងមុខនេះ ។
នៅក្នុងកម្មវិធីបណ្តុះបណ្តាលចំពោះមេធាវីដែលប្រកបវិជ្ជាជីវៈនៅទីក្រុងប៉ារីស ឬ នៅក្នុងអាស៊ី ការបោះទីតាំងសាលាជាអន្តរជាតិ នឹងផ្តល់នូវការបណ្តុះបណ្តាលបន្តចំនួន ២០ម៉ោង តាមរយៈការចូលរួមនៅក្នុងសន្និសីទដែលបានរៀបចំឡើង ក្រោមការសហការជាដៃគូជាមួយនឹងសមាគម Henri Capitant ដៃគូវប្បធម៌គតិយុត្តិបារាំង។
សម្រាប់កម្មវិធីបណ្តុះបណ្តាលជាលើកទីពីរនេះ សន្និសីទចំនួនបីថ្ងៃ នឹងត្រូវរៀបចំឡើងដើម្បីពិភាក្សាលើ៖
$1· ការប្រឈមមុខរវាងប្រព័ន្ធច្បាប់ស៊ីវិល (Civil Law) និង ប្រព័ន្ធច្បាប់ Common Law តាមរយៈឧទាហរណ៍ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
$1· ជំនួបប្រជុំអំពីការប្រកបវិជ្ជាជីវៈនៅបរទេស។
$1· វិនិយោគបរទេសនៅក្នុងអាស៊ាន និង ឱកាសនៅក្នុងទីផ្សារអាស៊ី។
នៅក្នុងគោលដៅលើកតម្លៃការបោះទីតាំង និង ការអភិវឌ្ឍន៏របស់មេធាវីនៅបរទេស ការបោះទីតាំងសាលាជាអន្តរជាតិ ក៏ជាវេទិការផ្លាស់ប្តូរយ៉ាងពិសេសមួយរវាងមេធាវី និងអ្នកប្រកបវិជ្ជាជីវៈផ្នែកច្បាប់នៅក្នុងប្រទេសបារាំង និង អាស៊ី សាស្រ្តាចារ្យនៅតាមមហាវិទ្យាល័យ អ្នកតំណាងក្រុមហ៊ុន និង អ្នកកំណត់គោលនយោបាយសាធារណៈ។ ដូច្នេះ ការបោះទីតាំងសាលាជាអន្តរជាតិ ក៏បានរួមចំណែកផងដែរនូវការធ្វើអោយលេចជារូបរាងឡើងនូវកំលាំងរួបរួមគ្នាជា លក្ខណៈតំបន់។
យើងខ្ញុំជឿជាក់យ៉ាងមុតមាំលើការចូលរួមរបស់លោកអ្នកនៅក្នុងគម្រោងអន្តរជាតិដែលបង្កើតឡើងដោយ គណៈមេធាវីនៃទីក្រុងប៉ារីស។
យើងខ្ញុំរីករាយស្វាគមន៍ក្នុងការជួបជុំលោកអ្នកអោយបានច្រើនកុះករនៅទីក្រុងភ្នំពេញក្នុងខែកុម្ភៈខាងមុខនេះ។